ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ ២០២៤

នារសៀលថ្ងៃចន្ទ ០១ រោច ខែ ផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រួវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ វត្តមានចូលរួមមាន ៖ ក្រុមការងារសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , លោកប្រធានរតនាគារខេត្ត , លោកអនុប្រធានសាខាគយនិងរដ្ឋាករខេត្ត ,លោកអនុប្រធានសាខាពន្ធដារខេត្ត ,លោក-លោកស្រី ជានិវត្តជនមកពី០៤ អង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ,រតនាគារខេត្ត,សាខាគយនិងរដ្ឋាករខេត្ត និងសាខាពន្ធដារខេត្ត ) ចំនួន ៣៥ នាក់ ស្រី ០៥ នាក់ ព្រមទាំងមន្រ្តីទាំងអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ។

នៅក្នុងពិធីនេះផងដែរលោកជំទាវរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើការថ្លែងអំណរអរគុណចំពោះនិវត្តជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលកន្លងមក ព្រមទាំងមានមតិផ្ដាំផ្ញើឱ្យនិវត្តជនទាំងអស់ត្រូវចេះថែរក្សាសុខភាពអោយបានជាប់ជាប្រចាំ ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ លោកជំទាវរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ក៏បានជូននូវវត្ថុអនុស្សាវរីយ៍ព្រមទាំងអាហារសម្រន់ និងថវិកាជូននិវត្តជនទាំង៣៥ នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១៥០,០០០ ៛ , ចំពោះនិវត្តជនជាស្រ្តីទទួលបាន សំពត់ហូល ០១ ក្រមា ០១ និងសម្រាប់និវត្តជនជាបុរសទទួលបាននូវក្រមា ០១ ។

ព័ត៌មានទាក់ទង